នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ
ឆ្នាំ២០២៣ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តថ្មីស្តីពីការបញ្រ្ជាបយេនឌ័រឆ្នាំ២០២៤-២០២៨
និងការលើកកម្ពស់សិទ្ធ តួនាទី និងសុខុមាលភាពស្រ្តី ក្រោមអធីបតីភាព លោកជំទាវ កែវ
ចរិយា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កិច្ចប្រជុំនេះរៀបចំឡើងនៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង។